មន្រ្តីខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានចុះបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែ
ចេញ​ផ្សាយ ០១ មិថុនា ២០២១
82
នៅថ្ងៃសុក្រ២រោច ខែជេស្ទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មន្រ្តីខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានចុះបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែ ជូនដល់កសិករចំនួន ០៨គ្រួសារ (ស្រ្តី ០៣នាក់, ប្រុស ០៥នាក់) នៅក្នុងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ដែលគាំទ្រគម្រោងwat4cam ។ កិច្ចវគ្គបណ្តុះបណ្តាល បានបង្ហាញ ដល់កសិកររួមមាន ÷ ១.បទបង្ហាញពីទ្រឹស្តីបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែ ២.បង្ហាញជាវីដេអូ អំពីសកម្មភាពនៃការចិញ្ចឹមត្រី និងការអនុវត្តរបស់កសិករនៅតាមបណ្តាខេត្តដែលមានដំណើរការល្អ ៣.អនុវត្តធ្វើបង្ហាញពីការផ្សំ និងរៀបចំចំណីត្រី ៤.គម្រោងនឹងជួយទុនបដិភាគ៥០% ទៅដល់កសិក នូវ(កាយស្រះ, ពូជកូនត្រី, ចំណីត្រី, លួសរបង, ធ្វើទ្រុងចិញ្ចឹមចកអាហ្សូឡា ...) ៕ ៥.បានចុះទៅពិនិត្យសកម្មភាពបង្កាត់-ភ្ញាស់ត្រីឆ្ពិន និងកូនកង្កែបរបស់កសិករផលិត(លោកជុំ សុខា) នៅភូមិតាតុង ឃុំរស្មី ស្រុករវៀង ផងដែរ ៕
ចំនួនអ្នកចូលទស្សនា
Flag Counter