ចេញផ្សាយ ០១ មិថុនា ២០២១
156
ខេត្តព្រះវិហារ
#នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការយល់ដឹងពីការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) និងកសិកម្មសរីរាង្គកម្ពុជា(CamOrg) តាមរយៈកម្មវិធី Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
#ដោយមានការចូលរួមពីមន្ទីររាជធានីខេត្តទាំង២៥ តំណាងក្រុមហ៊ុនពាក់ព័ន្ធ តំណាងអង្គការពាក់ព័ន្ធ សរុប ៨៥នាក់
#រៀបចំដោយ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម
#ឧបត្ថម្ភដោយ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC)