ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយការិ.កសិកម្មនិងធនធានបរិស្ថានស្រុក និងមន្រ្តីការិ.ច្រកចេញចូលតែមួយស្រុក ចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកជ័យសែន៖
ចេញ​ផ្សាយ ០១ មិថុនា ២០២១
122
#ស្រុកជ័យសែន #នៅថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ទី២៦ ខែឧសភា ឆ្នាំ២០២១ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយការិ.កសិកម្មនិងធនធានបរិស្ថានស្រុក និងមន្រ្តីការិ.ច្រកចេញចូលតែមួយស្រុក ចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកជ័យសែន៖ - បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។ - បានធ្វើការអប់រំ ណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេសនិងលក់តែផលិតផលស្របច្បាប់។ - ជំរុញអោយស្នើសុំធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជី នៅការិ.ច្រកចេញចូលតែមួយសាលាស្រុក *ជាលទ្ធផលបានពិនិត្យដេប៉ូ÷ -ទើបបើកលក់ថ្មីចំនួន១៣ដេប៉ូ -ដេប៉ូចាស់ ចំនួន០២ដេប៉ូ *ធ្វើកិច្ចសន្យាកែតម្រូវ -ចំនួន១៣ដេប៉ូ
ចំនួនអ្នកចូលទស្សនា
Flag Counter