ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយការិ.កសិកម្មនិងធនធានបរិស្ថានស្រុក ចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកត្បែងមានជ័យ
ចេញ​ផ្សាយ ០៣ មិថុនា ២០២១
115
#ស្រុកត្បែងមានជ័យ #នៅថ្ងៃពុធ ០៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ទី០២ ខែមិថុនា ឆ្នាំ២០២១ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយការិ.កសិកម្មនិងធនធានបរិស្ថានស្រុក ចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកត្បែងមានជ័យ៖ - បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។ - បានធ្វើការអប់រំ ណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។ - ជំរុញអោយស្នើសុំធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជី នៅការិ.ច្រកចេញចូលតែមួយ *ជាលទ្ធផលបានពិនិត្យដេប៉ូបានចំនួន១១÷ -ទើបបើកលក់ថ្មីចំនួន០៩ដេប៉ូ -ដេប៉ូចាស់ ចំនួន០៣ដេប៉ូ *ផាកពិន័យអន្តរការណ៍០១ដេប៉ូ *ធ្វើកិច្ចសន្យាកែតម្រូវ -ចំនួន០៩ដេប៉ូ
ចំនួនអ្នកចូលទស្សនា
Flag Counter