ចេញផ្សាយ ០៤ មិថុនា ២០២១
116
#ព្រះវិហារ៖ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារបានប្រាប់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសារព័ត៌មានក្នុងខេត្តព្រះវិហារ ទាំងអស់ថា៖ ចំពោះស្រូវសិរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត បើសិនជាខ្វះទីផ្សារពេលណា គ្រួសារភរិយារបស់លោក ទទួលជាទីផ្សារទិញទាំងអស់ អត់ឲ្យសល់ ឬក៏អ្នកណាមកចលនាថោកថ្លៃបានទេ អ្នកណាមិនទិញសល់ប៉ុន្មានគឺយកទៅរោងចក្ររបស់លោកនៅខេត្តបាត់ដំបងទាំងអស់ គឺលោកទទួល១០០%អត់ឲ្យខ្វះទេ។
ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តព្រះវិហារ ក៏បានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនកិនស្រូវរបស់លោក មានបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បច្ចេកវិទ្យាសម្ងួតរបស់កូរ៉េ ហើយមានទីផ្សារនៅប្រទេសចិន សម្រាប់ការនាំចេញ។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖ រោងម៉ាស៊ីនកិនស្រូវរបស់លោកអាចធ្វើបាន ៥ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ ដែលនេះជាដំណឹងរីករាយមួយសម្រាប់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារយើង៕
០៣/មិថុនា/២០២១