ចេញផ្សាយ ០៤ មិថុនា ២០២១
184
#ក្រុងព្រះវិហារ
#នៅថ្ងៃសុក្រ ០៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥
ទី០៤ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅក្រុងព្រះវិហារ៖
- បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។
- បានធ្វើការអប់រំ ណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។
- ជំរុញអោយស្នើសុំធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជីកសិកម្ម នៅការិ.ច្រកចេញចូលតែមួយក្រុង
*ជាលទ្ធផលបានពិនិត្យដេប៉ូបានចំនួន០៥÷
-ដេប៉ូចាស់ ចំនួន០៥ដេប៉ូ
*ធ្វើកិច្ចសន្យាកែតម្រូវ
-ចំនួន០១ដេប៉ូ