ចេញផ្សាយ ០៤ មិថុនា ២០២១
122
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានកម្មវិធីចំការ (CHAMKA App)តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Video Conference Zoom)ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគោលដៅ ដែលត្រូវអនុវត្តគម្រោង RUSH-IT ក្នុងខេត្តព្រះវិហារ ។ វគ្គបណ្តុះបណ្តាលនេះមានការបង្ហាញដោយក្រុមការងារលេខាធិការដ្ឋាន ASPIRE ថ្នាក់ជាតិ អំពីការបញ្ចូលទិន្នន័យកសិករ ការទទួលខុសត្រូវ និងសកម្មភាពដែលត្រូវអនុវត្តក្នុងឃុំគោលដៅ មានអ្នកចូលរួមសរុប ១៤នាក់,ស្រី ០៦នាក់ ។