សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 43,868 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 42,928 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 940 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 47.37 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៨ ខែមិថុនា ឆ្នំា២០២១ អនុវត្តបានសរុបបាន 41,759 ហិកតា ស្មើនឹង 56.74% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 428 ហិកតា ស្មើនឹង 20.73%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 7,535 ហិកតា ស្មើនឹង 71.67%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 25,807 ហិកតា ស្មើនឹង 60.71%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 7,989ហិកតា ស្មើនឹង 43.17%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នំា២០២១) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 216.39 ម.ម ។