ផ្នែករដ្ឋបាលព្រៃឈើឆែប បានចូលរួមប្រជុំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយគ្រោះមហន្តរាយ ការបន្ស៉ាំ ការប្រែប្រួលអាកាសធាតុ និងបញ្ជ្រាបយេនឌ័រ
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
198
ស្រុកឆែប_ខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើឆែប បានចូលរួមប្រជុំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយគ្រោះមហន្តរាយ ការបន្ស៉ាំ ការប្រែប្រួលអាកាសធាតុ និងបញ្ជ្រាបយេនឌ័រ ក្នុងគោលបំណង(១.ដើម្បីផ្ដល់ជាវេទិកា អោយអ្នកចូលរួមពិភាក្សាចែករំលែក និងរៀនសូត្រអំពីការអនុវត្តល្អ លើបរិបទនៃការប្រែប្រួលអាកាសធាតុ និងយេនឌ័រ)(២.ដើម្បីបង្កើនការយល់ដឹងអំពីទស្សនៈទាន នៃការកាត់បន្ថយគ្រោះមហន្តរាយ ការបន្ស៉ាំ និងការប្រែប្រួល អាកាសធាតុ ជាមួយតួនាទីដ៏សំខាន់ជាមួយយេនឌ័រ) ដោយមានការគាំទ្រដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើ (NTFP-EP) មានការចូលរួមពីប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំសង្កែមួយ គណៈកម្មការ ប្រជាសហគមន៍ព្រៃឈើសង្កែ-សហគមន៍អនុផលព្រៃឈើទ្រាំង(ខ្ជែង)-សហគមន៍ទឹកឃ្មុំ សរុបចំនួន២៧នាក់ ស្ថិតនៅសាលាឆទានភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងកម្មវិធីនេះផងដែរ ផ្នែករដ្ឋបាលព្រៃឈើឆែប ក៏បានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាសហគមន៍ និងអ្នកចូលរួម អោយយល់ដឹងពី ច្បាប់ស្តីពីព្រៃឈើ និងប្រាប់អោយពួកគាត់ចូលរួមអនុវត្តទប់ស្កាត់ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នូវវិធានការដូចខាងក្រោម៖ *៣ការពារ ១.ពាក់ម៉ាស់នៅគ្រប់ទីសារធារណៈ។ ២.លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ ៣.រក្សាគម្លាតសុវត្ថិភាព។ *៣កុំ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល។ ២.កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ។ ៣.កុំចាប់ដៃ ឬប៉ះពាល់គ្នា។
ចំនួនអ្នកចូលទស្សនា
Flag Counter