ចេញផ្សាយ ១៥ មិថុនា ២០២១
379
#ព្រះវិហារ៖ សូមអបអរសាទរ ខួបលើកទី ៥៩ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះរាជាណាចក្រកម្ពុជា ឈ្នះរឿងក្តីប្រាសាទព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ ១៥/មិថុនា/១៩៦២ - ១៥/មិថុនា/២០២១
សូមថ្វាយព្រះរាជមហាកុសល ថ្វាយព្រះបរមរតនកោដ្ឋ
សំគាល់៖ រូបភាពខាងលើនេះគឺជា ព្រះឆាយាលក្ខណ៍ នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរ់មរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាល របស់ព្រះអង្គ ប្រជានុរាស្ត្រទូទាំងព្រះនគរ សូមចងចាំជានិច្ចនូវព្រះមហា ករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពុជា៕