សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន50,576 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 49,544 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 1,032 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 54.61 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០២១ អនុវត្តបានសរុបបាន 44,699 ហិកតា ស្មើនឹង 60.74% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 442 ហិកតា ស្មើនឹង 21.40%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 7,536 ហិកតា ស្មើនឹង 71.68%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 27,453 ហិកតា ស្មើនឹង 64.58%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 9,268ហិកតា ស្មើនឹង 50.09%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២១) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 261.09 ម.ម ។