ចេញផ្សាយ ១៥ មិថុនា ២០២១
80
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម បានដឹកមន្ត្រីអនុវត្តគម្រោង LASED III ចូលរួមប្រជុំពិភាក្សាស្តីពី ការរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) តាមប្រព័ន្ធ Online Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសម្របសម្រួលគម្រោង LASED III
ដោយមានការចូលរួមពីក្រុមកាងារថ្នាក់ជាតិ លោកប្រធានមន្ទីរកសិកម្ម និងមន្រ្តីអនុវត្តគម្រោង LASED III ទាំង ១២ខេត្ត មានខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ កំពង់ធំ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពង់ឆ្នាំង។