មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការមន្ត្រីនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយុទ្ឋនាការចាក់ថ្នាំការពារ ជំងឺឆ្លងសត្វ និងណែនាំពីវិធានការណ
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
94
ស្រុកឆែប ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការមន្ត្រីនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយុទ្ឋនាការចាក់ថ្នាំការពារ ជំងឺឆ្លងសត្វ និងណែនាំពីវិធានការណ៍បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ព្រមទាំងបានចែកជូននូវខិត្តបណ្ណផ្សព្វផ្សាយស្តីអំពីជំងឺដុំពកស្បែកគោ ក្របី ជូនដល់ប្រជាកសិករ ក្នុងគោលបំណងបង្កើនការយល់ដឹងពីវិធានការណ៍ការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកដល់ប្រជាកសិករនៅឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ ។
ចំនួនអ្នកចូលទស្សនា
Flag Counter