មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំពិភាក្សាជាមួយមន្ត្រីថ្នាក់ស្រុក
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
150
ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃពុធ ១៤ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំពិភាក្សាជាមួយមន្ត្រីថ្នាក់ស្រុកលើរបៀបវីរៈចំនួនពីរគឺ ១.ពិភាក្សា និងណែនាំលើទម្រង់របាយការណ៍ទីផ្សារ ២.ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អ្នកចូលរួមសរុប ០៦នាក់ ស្រី០២នាក់។ និងបានចុះប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងទីផ្សារជូនកសិករ -កសិករ ផេង ភឿង ជាសមាជិកបណ្តុំអាជីវកម្មមាន់នៅភូមិ ឆែបលិច ឃុំឆែបមួយ ស្រុកឆែប -កសិករ ជុំ វុទ្ធី ជាសមាជិកបណ្តុំអាជីវកម្មមាន់ នៅភូមិ ក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប -កសិករ ចន គឹមស្រស់ ជាសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិ ពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ដែលគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter