សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន53,066 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 51,859 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 1,207 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 57.30 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២១ អនុវត្តបានសរុបបាន 59,477 ហិកតា ស្មើនឹង 80.82% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 694 ហិកតា ស្មើនឹង 33.61%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 8,581 ហិកតា ស្មើនឹង 81.62%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 34,595 ហិកតា ស្មើនឹង 81.38%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 15,607ហិកតា ស្មើនឹង 84.34%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២១) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 270.75 ម.ម ។