មន្ត្រីការិយាល័យ​ក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​និងនសាទខេត្តព្រះវិហារ​ ចូលរួម​សម្របសម្រួល​វគ្គបណ្ដុះបណ្ដាល​បច្ចេកទេស​ដាំដុះ​ ដំណាំ​ដំឡូងមី​ ដល់បណ្ដុំ​អាជីវកម្ម​ នៅស្រុកសង្គមថ្មី​
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
137
#​ នៅថ្ងៃពុធ​ ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យ​ក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​ និងមន្ត្រី​កការិយាល័យ​ផែនការ​ គណនេយ្យ​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ ​ #​ បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំដំឡូងមី​ ដល់សមាជិកបណ្តុំអាជីវកកម្ម​ នៅឃុំរអាង​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ © គោលបំណង៖ -ដើម្បីពង្រឹងសមត្ថភាព និងជំនាញ បច្ចេកទេស លើការដាំដុះដំឡូងមី ​ដល់សមាជិកបណ្តុំអាជីវកម្មដំឡូងមី​ ​ ©​ ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល -​ បង្ហាញពី​បច្ចេកទេស​ជ្រេីសរេីសពូជ​ដំឡូងមី​(​ពូជដែលគ្រប់អាយុកាលដាំដុះ​ ;​ ពូជដែលគ្មានជំងឺ​-ពូជដែលដងដេីមមានសុខភាពល្អទាំងភ្នែក-តួដេីម​ -កំពស់ដេីម​... )។ -​ បង្ហាញពី​បច្ចេកទេស​នៃការគណនាចំនួនរង,ចំនួនដេីម(កង់/កំណាត់)​ កំណត់ចំនួនដេីមក្នុងការដាំ​ ដេីម្បី​រួមចំណែកបន្តយការ​ចំណាយ​ថ្លៃដេីមក្នុងការផលិត។ -​ បង្ហាញពី​ប្រភេទពូជដែលពេញនិយមដាំ​ និងផ្ដល់ទិន្នផលខ្ពស់​ -​ បច្ចេកទេស​រៀបចំ​ដី​ និងការលេីករងដំឡូង -​ បង្ហាញពី​ការថែរទាំ​ដំឡូងមី​ ការយកស្មៅល្បាស់​ ក្រោយពេលដាំ​រហូត​ដល់ពេលប្រមូលផល -​ ការដាំដំណាំឆ្លាស់​ ចន្លោះរងដំឡូង​ ដែលផ្ដល់ផល​ដល់ម្ចាស់ចម្ការ​ និងទប់ស្កាត់ការហូច្រោះដីដោយកត្តាផ្សេងៗ​ ព្រមទាំងផ្ដល់ជីជាតិដល់ដីវិញ(ពពួកសណ្ដែក...)​ ។ -បង្ហាញពី​ប្រភេទជំងឺរួញស្លឹក(ម៉ូសាអ៉ិច)​ ដែលបណ្ដាលអោយដំឡូងមី​ធ្លាក់ទិន្នផល -បញ្ជាក់ពីប្រភពដែលបណ្ដាលអោយកេីតមានជំងឺ​រួញស្លឹក (គឺរុយសរ​ ជាភ្នាក់ងាចម្លង)​ និងពពួកវៃរ៉ឺស​ ដែលកេីតមានក្នុងដេីមមកជាស្រេច ហេីយក៏ មិនអាចមានថ្នាំការពារ​ ឬព្យាបាលបានទេ​នៅពេលកេីតជំងឺនេះហេីយ​ (ដកដុតដេីមចោល) -​ បង្ហាញពី​វិធានការការពារ​ និងទប់ស្កាត់ការីករាលដាលនៃជំងឺ​ ម៉ូសាអ៉ិច​។ - សរុបអ្នកចូលរួមទាំងអស់ ២៦នាក់/ស្រី ១៧នាក់។ - ដែលគាំទ្រដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ចំនួនអ្នកចូលទស្សនា
Flag Counter