ចេញផ្សាយ ២៤ មិថុនា ២០២១
90
#ឃុំត្បែងពីរ ស្រុកគូលែន
នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវេទិការពហុភាគីអ្នកពាក់ព័ន្ធ (MSP) លើការចិញ្ចឹមមាន់ របស់គម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ដែលរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ ដោយមានការចូលរួមពី កសិករក្រុមបណ្តុំផលិត អ្នកប្រមូលទិញ តំណាងធនាគារភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងសហគមន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន សរុបចំនួន ២៣នាក់/ស្ត្រី១០នាក់។