ចេញផ្សាយ ២៤ មិថុនា ២០២១
107
#ស្រុកគូលែន
#នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ទី២៣ ខែមិថុនា ឆ្នាំ២០២១
លោក កឹមពង្សវីរ: អនុប្រធានមន្ទីរបានដឹកនាំការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ និងបានសហការជាមួយមន្រ្តីការិ.កសិកម្រិកសិកម្ម និងបរិស្ថានស្រុក ព្រមទាំងអង្គភាព ច្រកចេញចូលតែមួយស្រុក ចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកគូលែនគោលបំណង៖
- ដើម្បីផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។
- ធ្វើការផ្សព្វផ្សាយច្បាប់និងអប់រំណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។
- ជំរុញអោយស្នើសុំដាក់ពាក្យចុះឈ្មោះចូលរៀនវគ្គអប់រំសមត្ថភាព
-ជម្រុញអោយធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជីកសិកម្ម នៅការិ.ច្រកចេញចូលតែមួយស្រុក
*ជាលទ្ធផលពិនិត្យបានចំនួន១០ដេប៉ូ÷
-ដេប៉ូចាស់ ចំនួន០៤ដេប៉ូ
-ដេប៉ូថ្មី ចំនួន០៦ដេប៉ូ
-កិច្ចសន្យាកែតម្រូវចំនួន៦ដេប៉ូ
-ផាកពិន័យអន្តរការណ៍ចំនួន៣ដេប៉ូ