ក្រុមការងារ​ របស់ខណ្ឌរដ្ឋបាលជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះអធិការកិច្ចត្រួតពិនិត្យបង្ក្រាបទប់ស្កាត់បទល្មើជលផល និងធ្វើអង្កេតលើឧបករណ៍នេសាទ ក្នុងស្រុកត្បែងមានជ័យ, ក្រុងព្រះវិហារ, និងស្រុកគូលែន ដោយបញ្ចូលទៅតាមកម្មវិធីស្មាត(SM
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
129
#​ នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះអធិការកិច្ចត្រួតពិនិត្យបង្ក្រាបទប់ស្កាត់បទល្មើជលផល ធ្វើអង្កេតលើឧបករណ៍នេសាទ ក្នុងស្រុកត្បែងមានជ័យ ក្រុងព្រះវិហារ និងស្រុកគូលែន ដោយបញ្ចូលទៅតាមកម្មវិធីស្មាត(SMART Tools)តាមដងស្ទឹងសែនខេត្តព្រះវិហារ និងអនុវត្តបានរួមមាន៖ +ឧបករណ៍នេសាទលក្ខណ:ស្របច្បាប់ ចំនួន០៤ប្រភេទស្មើនឹង ១៩ឧបករណ៍ (គ្រឿង) ស្មើនឹង ០៦ករណី ៖ -ឧបករណ៍មងពាក់/មងរាយ ចំនួន ០១ដៃ(៨០ម៉ែត្រ) ស្មើ ០១អង្កេត ឬករណី ។ -ឧបករណ៍លប ចំនួន ០៩គ្រឿង ស្មើចំនួន ០២អង្កេត ឬករណី ។ -ឧបករណ៍ឈ្នក់ ចំនួន ០១គ្រឿង ស្មើចំនួន ០១អង្កេត ឬករណី ។ -ឧបករណ៍ប៉ោង ចំនួន ០៨គ្រឿង ស្មើចំនួន ០២អង្កេត ឬករណី ៕ +ឧបករណ៍នេសាទល្មើសចំនួន ០៣ ប្រភេទ ស្មើនឹង​​០៧ឧបករណ៍(គ្រឿង) ស្មើនឹង​​ ០៧ករណី ៖ -ឧបករណ៍លប ណ រ៉ាវ ចំនួន ០១មាត់ (ប្រវែង៤០ម៉ែត្រ) ស្មើចំនួន ០១អង្កេត ឬករណី ។ -ឧបករណ៍របាំងស្បៃម៉ុង ចំនួន ០៣គ្រឿង ស្មើចំនួន ០៣អង្កេត ឬករណី (ប្រវែង ១០០ម៉ែត្រ)។ -ឧបករណ៍ដាយចាប់ត្រី ចំនួន ០៣គ្រឿង ស្មើចំនួន ០៣អង្កេត ឬករណី (ប្រវែង ៤០ម៉ែត្រ)៕
ចំនួនអ្នកចូលទស្សនា
Flag Counter