#ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ #នៅថ្ងៃសុក្រ ០១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ - ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ចុះធ្វេីអធិការកិច្ច ដេប៉ូលក់ដុំ និងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកគូលែន ខេត្តព្រះវិហារ។ #គោលបំណង៖ - ដើម្បីផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។ - ធ្វើការផ្សព្វផ្សាយច្បាប់និងអប់រំណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។ - តម្រូវអោយស្នើសុំដាក់ពាក្យចុះឈ្មោះចូលរៀនវគ្គអប់រំសមត្ថភាព -ធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជីកសិកម្ម នៅការិ.ច្រកចេញចូលតែមួយ *ជាលទ្ធផលពិនិត្យបាន -ដេប៉ូថ្មី ចំនួន០៤ដេប៉ូ -កិច្ចសន្យាកែតម្រូវចំនួន៤ដេប៉ូ