ស្រុកឆែប ខេត្តព្រះវិហារ # នៅថ្ងៃសុក្រ ០១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ - មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម - លោកព្រំ វិមាន ទីប្រឹក្សាគ្រប់គ្រង នៃកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ # បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំដំឡូងមី ដល់សមាជិកបណ្តុំអាជីវកកម្ម នៅឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ © គោលបំណង៖ -ដើម្បីពង្រឹងសមត្ថភាព និងជំនាញ បច្ចេកទេស លើការដាំដុះដំឡូងមី ដល់សមាជិកបណ្តុំអាជីវកម្មដំឡូងមី © ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល - បង្ហាញពីបច្ចេកទេសជ្រេីសរេីសពូជដំឡូងមី(ពូជដែលគ្រប់អាយុកាលដាំដុះ ; ពូជដែលគ្មានជំងឺ-ពូជដែលដងដេីមមានសុខភាពល្អទាំងភ្នែក-តួដេីម -កំពស់ដេីម... )។ - បង្ហាញពីបច្ចេកទេសនៃការគណនាចំនួនរង,ចំនួនដេីម(កង់/កំណាត់) កំណត់ចំនួនដេីមក្នុងការដាំ ដេីម្បីរួមចំណែកបន្តយការចំណាយថ្លៃដេីមក្នុងការផលិត។ - បង្ហាញពីប្រភេទពូជដែលពេញនិយមដាំ និងផ្ដល់ទិន្នផលខ្ពស់ - បច្ចេកទេសរៀបចំដី និងការលេីករងដំឡូង - បង្ហាញពីការថែរទាំដំឡូងមី ការយកស្មៅល្បាស់ ក្រោយពេលដាំរហូតដល់ពេលប្រមូលផល - ការដាំដំណាំឆ្លាស់ ចន្លោះរងដំឡូង ដែលផ្ដល់ផលដល់ម្ចាស់ចម្ការ និងទប់ស្កាត់ការហូច្រោះដីដោយកត្តាផ្សេងៗ ព្រមទាំងផ្ដល់ជីជាតិដល់ដីវិញ(ពពួកសណ្ដែក...) ។ -បង្ហាញពីប្រភេទជំងឺរួញស្លឹក(ម៉ូសាអ៉ិច) ដែលបណ្ដាលអោយដំឡូងមីធ្លាក់ទិន្នផល -បញ្ជាក់ពីប្រភពដែលបណ្ដាលអោយកេីតមានជំងឺរួញស្លឹក (គឺរុយសរ ជាភ្នាក់ងាចម្លង) និងពពួកវៃរ៉ឺស ដែលកេីតមានក្នុងដេីមមកជាស្រេច ហេីយក៏ មិនអាចមានថ្នាំការពារ ឬព្យាបាលបានទេនៅពេលកេីតជំងឺនេះហេីយ (ដកដុតដេីមចោល) - បង្ហាញពីវិធានការការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺ ម៉ូសាអ៉ិច។ - សរុបអ្នកចូលរួមទាំងអស់ ២៥នាក់/ស្រី ០៩នាក់។ - ដែលគាំទ្រដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។