ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងលោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ បានដឹក​ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានរៀបចំកិច្ច ប្រជុំបូកសរុបការងារ ដើម្បីពិនិត្យលើការងារដែលបានចុះអនុវត្តជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងអស់ក្នុងខេត្តព្រះវិហារ
ចេញ​ផ្សាយ ២៩ មិថុនា ២០២១
139
នៅរសៀលថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ នៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានរៀបចំកិច្ច ប្រជុំបូកសរុបការងារ ដើម្បីពិនិត្យលើការងារដែលបានចុះអនុវត្តជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងអស់ក្នុងខេត្តព្រះវិហារអស់រយ:ពេល ០៤ថ្ងៃកន្លងមក ក្រោមធិបតីភាពឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងលោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ ដោយមានការអញ្ជើញចូលរួមពីលោក ពឹង ទ្រីដា ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោកអនុប្រធានមន្ទីរ លោកនាយ នាយរងខណ្ឌ នាយសង្កាត់ នាយផ្នែក នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ព្រមទាំងប្រធានការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សរុបទាំងអស់១៥នាក់ ។ គោលបំណងនៃបេសកកម្មសម្រាប់០៤ថ្ងៃនេះគឺ៖ ដើម្បីពិនិត្យ និងស្រាវជ្រាវលើការកាន់កាប់ និងអាស្រ័យផលលើដីគម្របព្រៃឈើឆ្នាំ២០០២ពីសំណាក់ប្រជាពលរដ្ឋ និងពង្រឹងលើការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្នុងខេត្តព្រះវិហារ ។
ចំនួនអ្នកចូលទស្សនា
Flag Counter