ចេញផ្សាយ ២៩ មិថុនា ២០២១
127
នៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានចុះបណ្តាុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី និងកង្កែបជាលក្ខណ:គ្រួសារ ជូនដល់កសិករចំនួន ១០គ្រួសារ(ប្រុស ០៥នាក់, ស្រ្តី ០៥នាក់) នៅក្នុងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ដែលគាំទ្រគម្រោងwat4cam ។ កិច្ចវគ្គបណ្តុះបណ្តាលបានបង្ហាញ រួមមាន ÷
១.បទបង្ហាញទ្រឹស្តីស្តីពីបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះ និងចិញ្ចឹមកង្កែបក្នុងអាង_តង់ប្លាស្ទីក ។
២.បទបង្ហាញវីដេអូអំពីបច្ចេកទេស និងសកម្មភាពអនុវត្តការចិញ្ចឹមត្រី និងកង្កែបរបស់កសិករគំរូ នៅតាមបណ្តាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ។
៣.គម្រោងនឹងជួយទុនចូលរួមបដិភាគ៥០% ទៅដល់កសិករសម្រាប់ អនុវត្តធ្វើបង្ហាញ និងកសិករផ្សេងៗទៀតទៅលើ(ការរៀបចំស្រះ, ពូជកូនត្រី កង្កែប, ចំណីត្រី ...) ៕