សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន64,332 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 60,275 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 4,057 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 69.47 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៩ ខែមិថុនា ឆ្នំា២០២១ អនុវត្តបានសរុបបាន 64,405 ហិកតា ស្មើនឹង 87.51% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 764 ហិកតា ស្មើនឹង 37.00%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 8,583 ហិកតា ស្មើនឹង 81.64%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 39,431 ហិកតា ស្មើនឹង 92.75%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 15,627ហិកតា ស្មើនឹង 84.45%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នំា២០២១) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 292.01 ម.ម ។