នាពេលថ្មីៗកន្លងទៅនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសហការជាមួយអង្គការ WCS និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកគូលែននិងស្រុកឆែប ខេត្តព្រះវិហារ បានធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងដល់គោនិងក្របីសរុបចំនួន ៦០០ក្បាល ដើម្បីបង្ការជំងឺសាទឹក។ យុទ្ធនាការនោះមានរយៈពេល ៤ថ្ងៃ និងបានធ្វើឡើងនៅក្នុងភូមិខាំកឺត សួង និងកំពង់សង្កែ ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប និងភូមិសម្បូរ ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយបានចាក់វ៉ា់ក់សាំងដល់គោចំនួន ៣៦៤ក្បាល និងក្របីចំនួន ២៣៦ក្បាល។ សត្វពាហនៈស្រុកគឺជាប្រភេទសត្វជួយទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ី។ ការស៊ីស្មៅនិងការដេកននាលត្រាំភក់របស់សត្វទាំងនេះជួយស្តារឡើងវិញនិងថែរក្សានូវទីជម្រកនានា ដូចជា ថ្លុក ត្រពាំង ដែលមានសារៈសំខាន់ចំពោះប្រភេទសត្វស្លាបជិតផុតពូជបំផុតនៅលើពិភពលោក ដូចជា សត្វត្រយងយក្សជាដើម។ ការងារអភិរក្សនេះទទួលបានការគាំទ្រពីមូលនិធិភាពជាដៃគូសម្រាប់ស្ថានប្រព័ន្ធផុយស្រួយ (CEPF)៕ Last week, WCS in collaboration with Preah Vihear Provincial Department of Agriculture, Forestry and Fisheries and Kulen and Chheb District Offices of Agriculture, Natural Resource and Environment vaccinated 600 cows and buffalos to prevent them from Haemorrhagic Septicemia disease. The 4-day vaccination campaign was conducted in Kham Keut, Suong and Kampong Sangke villages in Chheb Wildlife Sanctuary and Sombo village in Kulen Prumtep Wildlife Sanctuary, where 364 cows and 236 buffalos were jabbed. Domestic cattle and buffalo are ecosystem engineers, their grazing and wallowing behavior helps to restore and maintain habitats, such as trapeangs (seasonal waterholes), that are vital for Critically Endangered birds like the Giant Ibis. This work is funded by the Critical Ecosystem Partnership Fund (CEPF). Critical Ecosystem Partnership Fund