ចេញផ្សាយ ១០ កក្កដា ២០២១
248
សហគមន៌ព្រៃឈើចំនួន ១០ នៅស្រុករវៀង ខេត្តព្រះវិហារ ទទួលបានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា៖
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ រវៀង បានប្រគល់ ទទួលសម្ភារៈចុះល្បាតព្រៃជូនសហគមន៍ព្រៃឈើ ចំនួន១០ មានដូចខាងក្រោម៖
១ -សហគមន៍ព្រៃឈើសំព្រាង មាន ៖ទីតាំងស្ថិតភូមិ សំព្រាង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីចំនួន៥៦៦ហ.ត សមាជិកចំនួន៤២គ្រួសារ ស្មើនឹងចំនួន១៧៦នាក់ (ស្រីចំនួន៨៨នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។
២ -សហគមន៍ព្រៃឈើសំព្រាងព្រៃស្នួល មាន ៖ទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីចំនួន២២៩ហ.ត សមាជិក ចំនួន៤០គ្រួសារ ស្មើនឹង ចំនួន១៧៨ នាក់ (ស្រីចំនួន៨៧នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។
៣ -សហគមន៍ព្រៃគីរីមានជ័យដូង មាន៖ទីតាំងភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីចំនួន១៤៧ហ.ត សមាជិកចំនួន១៤៧គ្រួសារ ស្មើរនឹង ចំនួន៧៨៣នាក់ (ស្រីចំនួន៣៩១នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។
៤ -សហគមន៍ព្រៃគីរីមានជ័យប៉ាលហាល មាន៖
ទីតាំងស្ថិតនៅ ភូមិប៉ាលហាល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីចំនួន៣១៧ហ.ត សមាជិក ចំនួន៨០គ្រួសារ ស្មើរនឹង ចំនួន២៧៦នាក់ *ស្រីចំនួន៩៩នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។
៥ -សហគមន៍ព្រៃឈើសាមគ្គឺត្រពាំទន្ទឹម មាន៖ ទីតាំងស្ថិតនៅ ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីចំនួន ២១៧ហ.ត សមាជិក ចំនួន១៨៧គ្រួសារ ស្មើរនឹង ចំនួន៣១៣នាក់ (ស្រីចំនួន១៨១នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
៦-សហគមន៌ព្រៃឈើភ្នំដែកចំបក់ហោះ មាន៖ទីតាំងស្ថិតនៅ ភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ មាន ផ្ទៃដីចំនួន ១,៥៨៥ហ.ត សមាជិកចំនួន ១៩៨ គ្រួសារ ស្មើរនឹងចំនួន៤៤៥នាក់ (ស្រីចំនួន២១៥នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
៧-សហគមន៌ព្រៃឈើដីក្រហម មាន៖ទីតាំងស្ថិតនៅ ភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដី ចំនួន១ ១៩៦ហ.ត សមាជិក ចំនួន ១១១គ្រួសារ ស្មើរនឹង ចំនួន២៤៦នាក់ (ស្រីចំនួន១១៣នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
៨-សហគមន៌ព្រៃឈើឪឡឹកមាន៖ទីតាំងស្ថិតនៅ ភូមិរំឪឡឹក ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដីចំនួន ១.២៥៥ហ.ត សមាជិក ចំនួន ១៥៥គ្រួសារ ស្មើរនឹង ចំនួន៤៣១នាក់ (ស្រី២១២នាក់) ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
៩-សហគមន៌ព្រៃឈើភ្នំរយថ្នល់កោង មាន៖ទីងតាំងស្ថិតនៅ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដី ចំនួន១.៥៨៣ហ.ត សមាជិកចំនួន ៨៧គ្រួសារ ស្មើរនឹង ចំនួន២០៩នាក់ (ស្រី១៥៦)។ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
១០-សហគមន៌ព្រៃឈើថ្នល់កែងត្រពាំងផ្ចឹក មាន៖ទីតាំងស្ថិតនៅ ភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ មានផ្ទៃដី ចំនួន២៩៧ហ.ត សមាជិកចំនួន ១៥៨គ្រួសារ ស្មើរនឹង ចំនួន៤១៤នាក់ (ស្រី២១២នាក់)។ដោយបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
សម្ភារៈដែលសហគមន៍នីមួយៗត្រូវទទួលមានដូចខាងក្រោម៖
១☆ ប្រេងសាំងចំនួន ៣២៦លីត្រ
២☆ ប្រេងម៉ាស៊ូត ចំនួន៤១៦លីត្រ
៣☆ អាវ ចំនួន២៧
៤☆មួក ចំនួន២៧
៥☆ វិទ្យុទាក់ទងម៉ាកBaofeng ចំនួន៣
៦☆ម៉ាស៊ីនGPSMap64s ចំនួន១(ស គ ព្រៃគីរីមានជ័យដូង)។
គាំទ្រដោយ ថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០២១។