ចេញផ្សាយ ១០ កក្កដា ២០២១
110
ព្រឹកថ្ងៃទី 08/07/2021 ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក ពឹង ទ្រីដា ប្រធានមន្ទីរ បានចុះពិនិត្យពីស្ថានភាពជំងឺផ្សេងៗដែលប៉ៈពាល់ដល់ការចិញ្ចឹមសត្វគោក្របីរបស់ប្រជាកសិករនៅ ស្រុកឆែប និងបានផ្តល់វ៉ាក់សាំងនិងសំភារៈបំរើឲ្យផ្នែកបសុព្យាបាលមួយចំនួនដល់មន្រ្តីការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុកឆែប ដើម្បីជួយអន្តរាគមន៌ដល់ប្រជាកសិករផងដែរ។ សំភារៈទាំងអស់រួមមាន៖ វ៉ាក់សាំងអ៊ុតក្តាម, វ៉ាក់សាំងបូសខ្យល់, ស៊ីរ៉ាង(10CC & 20CC), ម្ជុល (18GX1/2 & 18GX3/4), ថ្នាំ Ivomic 50ml, Ampicol 100ml, Pen-strep 100ml, Analgines 100ml.។ គាំទ្រដោយ ថវិកាកម្មវិធីរាជរដ្ឋាភិបាលឆ្នាំ 2021 កម្មវិធីទី2 អនុកម្មវិធីទី4 ចង្កោមសកម្មភាពទី13។