ចេញផ្សាយ ១០ កក្កដា ២០២១
113
នៅថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបន្តចុះអធិការកិច្ចត្រួតពិនិត្យបង្ក្រាបទប់ស្កាត់បទល្មើជលផល និងធ្វើអង្កេតលើឧបករណ៍នេសាទ នៅតាមដងស្ទឹងសែន ក្នុងស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ បញ្ចូលទិន្នន័យក្នុងឧបករណ៍SmartTool ដោយអនុវត្តបាន រួមមាន៖
+ឧបករណ៍នេសាទលក្ខណ:ស្របច្បាប់ ចំនួន០៦ប្រភេទស្មើនឹង ២០៩ឧបករណ៍ (គ្រឿង) ស្មើនឹង ១៣ករណី ។ និង
+ឧបករណ៍នេសាទល្មើសចំនួន ០១ ប្រភេទ ស្មើនឹង ០១ឧបករណ៍(គ្រឿង) ស្មើនឹង ០១ករណី ៕