សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន70,935 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 64,583 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 6,352 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 76.60 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី១៣ ខែកក្កដា ឆ្នំា២០២១ អនុវត្តបានសរុបបាន 68,525 ហិកតា ស្មើនឹង 93.11% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 1,042 ហិកតា ស្មើនឹង 50.46%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 8,730 ហិកតា ស្មើនឹង 83.04%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 42,439 ហិកតា ស្មើនឹង 99.83%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 16,314 ហិកតា ស្មើនឹង 88.16%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នំា២០២១) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 374.05 ម.ម ។