ចេញផ្សាយ ១៤ កក្កដា ២០២១
114
ព្រឹកថ្ងៃអង្គារ ៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការថ្នាក់ក្រោមជាតិគ្រប់គ្រងទីជម្រាល ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មាធិការគ្រប់គ្រងទីជម្រាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ Online Zoom
ក្នុងគោលបំណង ៖
-ណែនាំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការថ្នាក់ក្រោមជាតិគ្រប់គ្រងទីជម្រាល
-ពិភាក្សាអំពីកិច្ចការដ្ឋបាល និងការសម្របសម្រួលការងារ