ប្រជាកសិករដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ១៦០គ្រួសារនៅស្រុកគូលែន ទទួលបានស្រូវពូជដាំដុះស្តារឡើងវិញ
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
113
ប្រជាកសិករដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ១៦០គ្រួសារនៅស្រុកគូលែន ទទួលបានស្រូវពូជដាំដុះស្តារឡើងវិញ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដែលដឹកនាំដោយលោក ពឹង ទ្រីដា និងមន្រ្តី នៃការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមចែកពូជស្រូវ(ផ្ការំដួល) ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ(រាំងស្ងួត) ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។ - ដើម្បីរួមចំណែក ក្នុងស្មារតីកាត់បន្ថយការ រីករាលដាល នៃជំងឺCovid 19 (រក្សាគំលាត-ពាក់ម៉ាស់-លាងដៃ និងអាកុល) លោកប្រធាន មន្ទីរកសិកម្ម និងអាជ្ញាធរឃុំថ្មី បានធ្វើការចែកតែតំណាងកសិកររងផលប៉ះពាល់ចំនួន ១៥គ្រួសារ ដែលក្នុង១គ្រួសារ ទទួលបានពូជស្រូវចំនួន ១បេ =២០គីឡូ ។ + ដើម្បីទទួលទិន្នផលខ្ពស់ក្នុងការអនុវត្តការដាំដុះស្រូវ មន្ត្រីបច្ចេកទេស បានប្រឹក្សា និងណែនាំពីបច្ចេកទេសដែលសមស្រពនិងលក្ខខណ្ឌអាកាសធាតុ ។ - បច្ចេកទេសការថែរទាំ និងការសំរិតសម្រាំងពូជ ដើម្បីរក្សាទុកពូជនៅឆ្នាំបន្ទាប់ និងដើម្បីស្ដារឡើងវិញ នូវផលប៉ះពាល់ និងខូចខាតកន្លងមក ។ - សរុបកសិករដែលរងផលប៉ះពាល់សរុបទាំងអស់១៦០គ្រួសារ ស្មើនឹង ប្រមាណផ្ទៃដី២៧៨ហិកតា ទទួលបានពូជស្រូវក្នុង០១គ្រួសារមួយបេគ្រប់ៗគ្នាដើម្បីដាំដុះស្តារឡើងវិញ។ គាំទ្រថវិកាដោយកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ # ជាចុងបញ្ចប់ លោកប្រធាន បានក្រើនរំលឹកពីវិវឌ្ឍនៃស្ថានភាពកូវីដ19 នៅក្នុងតំបន់ ក៏ដូចជាទូទាំងប្រទេស ។
ចំនួនអ្នកចូលទស្សនា
Flag Counter