ចេញផ្សាយ ១៤ កក្កដា ២០២១
116
នៅព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នាយផ្នែក នាយសង្កាត់ព្រៃឈើស្រុករវៀង និងសហការី បានយកគ្រឿងឧបភោគបរិភោគ និងទ័យទាន សម្រាប់ប្រគេនព្រះសង្ឍដែលគង់ចាំព្រះវស្សា ចំនួន ២វត្ត គឺវត្តអូតាលោក និងវត្តស្វាយដំណាក់ មានដូចជា៖
១. វត្តស្វាយដំណាក់៖
ទានវស្សា១គូ, ស្លាដក់ ៧ស្លាដក់ និងបច្ច័យ ២០,០០០រៀល/អង្គ, អង្គ ៥០គ.ក, ខារ៉ាប៉ាវ ១កេះ, មី ១កេះ, ទឹកសុទ្ធវីតាល់ ៥កេះ, ទឹកសុទ្ធ ១០យួរ, អាល់កុល ១០លីត្រ, ម៉ាស់ ៥ប្រអប់ និង បច្ច័យសម្រាប់កសាង ៤០០,០០០រៀល។
២. វត្តអូតាលោក៖
ទានវស្សា១គូ, ស្លាដក់ ១ស្លាដក់ និងបច្ច័យ ២០,០០០រៀល/អង្គ, អង្គ ៥០គ.ក, ខារ៉ាប៉ាវ ១កេះ, មី ១កេះ, ទឹកសុទ្ធវីតាល់ ៥កេះ, ទឹកសុទ្ធ ១០យួរ, អាល់កុល ១០លីត្រ, ម៉ាស់ ៥ប្រអប់ និង បច្ច័យសម្រាប់កសាង ៤០០,០០០រៀល។
ដែលស្ថិតនៅវត្តអូតាលោក ភូមិអូតាលោក ឃុំរមទម ស្រុករវៀង ខេត្តពញរះវិហារ។