មន្រ្តីខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់កម្មវិធី CAPFISH-Capture ដល់មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
107
ថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់កម្មវិធី CAPFISH-Capture ដល់មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល ចំនួន ១៧នាក់ ស្រ្តី ៦នាក់ ដែលប្រព្រឹត្តទៅសាលប្រជុំរដ្ឋបាលជលផល ក្នុងគោលបំណងឆ្លុះបញ្ចាំង និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់កម្មវិធី CAPFISH-Capture ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះក្នុងអំឡុងពេលនៃការអនុវត្តសកម្មភាពគម្រោងនៅក្នុងឆ្នាំ២០២០ (AWPB 2020) របស់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល និងបង្ហាញជូននូវនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់កម្មវិធី CAPFISH-Capture សម្រាប់ការអនុវត្តសកម្មភាពឆ្នាំ២០២១ (AWPB 2021)។
ចំនួនអ្នកចូលទស្សនា
Flag Counter