ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានចុះពង្រឹងសមត្ថភាពកសិករបន្ថែមលើការប្រើប្រាស់ជួសជុលគ្រឿងយន្ត និងការប្រើប្រាស់ប្រព័ន្ធសន្សំសំចៃទឹក
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
86
នៅព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានចុះពង្រឹងសមត្ថភាពកសិករបន្ថែមលើការប្រើប្រាស់ជួសជុលគ្រឿងយន្ត និងការប្រើប្រាស់ប្រព័ន្ធសន្សំសំចៃទឹក : គោលបំណង -ដើម្បីអោយកសិករអាចថែរក្សាការប្រើប្រាស់គ្រឿងយន្តបានយូរអង្វែង។ -ចេះដាក់ចម្នាំងផ្លាតការពារគ្រោះថ្នាក់។ -ចេះប្រើប្រាស់ប្រព័ន្ធសន្សំសំចៃទឹកអោយត្រូវតាមបច្ចេកទេស។ -ចេះប្រើប្រាស់ជីបំប៉នដំណាំបន្លែអោយទទួលបានទិន្នផល និងងាយស្រួលជាងមុន។ -ជួយកសិករយល់កាន់តែច្បាស់អំពីមុខងារជីនិមួយៗសមស្របតាមការលូតលាស់ដំណាំ និងវគ្គដំណាំត្រូវការមិនធ្វើអោយកសិករខាតសេដ្ឋកិច្ច។ -ដោះស្រាយនៅបញ្ហាដែលកសិករជួបប្រទះកន្លងមក និងជំរុញបន្ថែមនៅការផលិតកម្មដំណាំបន្លែ។ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ មានអ្នកចូលរួមសរុប២៥ នាក់ ស្រី១៥នាក់ ។ដោយមានការគាំថវិការពីPBរាជរដ្ឋាភិបាលកម្ពុជា។
ចំនួនអ្នកចូលទស្សនា
Flag Counter