លោក កឹម ពង្សវីរះ អនុប្រធានមន្ទីរបានដឹកនាំការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ សហការជាមួយថ្នាក់ដឹកនាំស្រុក ប្រធានការិ.ច្រកចេញចូលតែមួយស្រុក និងមន្រ្តីការិ.កសិកម្មធនធាននិងបរិស្ថានស្រុកចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីក
ចេញ​ផ្សាយ ១៦ កក្កដា ២០២១
94
#ស្រុករវៀង #នៅថ្ងៃព្រហស្បតិ៍ ០៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក កឹម ពង្សវីរះ អនុប្រធានមន្ទីរបានដឹកនាំការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ សហការជាមួយថ្នាក់ដឹកនាំស្រុក ប្រធានការិ.ច្រកចេញចូលតែមួយស្រុក និងមន្រ្តីការិ.កសិកម្មធនធាននិងបរិស្ថានស្រុកចុះអធិការកិច្ច ដេប៉ូលក់ដុំនិងរាយជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុករវៀងគោលបំណង៖ - ដើម្បីផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។ - ធ្វើការផ្សព្វផ្សាយច្បាប់ថ្នាំនិងជីកសិកម្មនិងអប់រំណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។ - តម្រូវអោយស្នើសុំដាក់ពាក្យចុះឈ្មោះចូលរៀនវគ្គអប់រំសមត្ថភាព -ធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជីកសិកម្ម នៅការិ.ច្រកចេញចូលតែមួយ *ជាលទ្ធផលពិនិត្យបាន -ដេប៉ូចំនួន១១ដេប៉ូ -កិច្ចសន្យាកែតម្រូវចំនួន០៦ដេប៉ូ -ពិន័យអន្តរការណ៍ចំនួន០២ដេប៉ូ
ចំនួនអ្នកចូលទស្សនា
Flag Counter