ចេញផ្សាយ ១៦ កក្កដា ២០២១
261
ស្រុកជ័យសែន ខេត្តព្រះវិហារ
នៅថ្ងៃទីព្រហស្បត៍ ទី៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.សរាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះពង្រឹងសមត្ថភាពកសិករបន្ថែមលើការជួសជុលថែទាំគ្រឿងយន្ត និងប្រើប្រាស់ប្រព័ន្ធសន្សំទឹកនៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ក្នុងគោលបំណងៈ
-ដើម្បីអោយកសិករចេះប្រើប្រាស់គ្រឿងយន្តបានយូរអង្វែង។
-ចេះប្រើប្រាស់ចម្នាំងផ្លាតលើគោយន្ត។
-ចេះប្រើប្រាស់ប្រព័ន្ធសន្សំទឹកអោយត្រូវតាមបច្ចេកទេស
-ចេះប្រើប្រាស់ជីបំប៉នដំណាំបន្លែអោយទទួលបានទិន្នផលខ្ពស់។
-ជួយកសិករស្គាល់មុខងារជីនិមួយៗ និងប្រើត្រូវតាមតម្រូវការដំណាំ
-ដោះស្រាយនៅបញ្ហាដែលកសិករជួបប្រទះកន្លងមក និងជំរុញបន្ថែមនៅការផលិកម្មដំណាំបន្លែ។ ដោយមានអ្នកចូលរួម២៥នាក់ (ស្រី២០នាក់) ។ដោយមានការគាំទ្រពីថវិកាកម្មវិធី(PB) របស់រាជរដ្ឋាភិបាលកម្ពុជា 2021 ។