វគ្គបណ្តុះបណ្តាលដំណាំស្វាយចន្ទី នៅថ្ងៃពុធ - ថ្ងៃសុក្រ ៥កេីត - ៧កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ -១៦ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពីៈ បច្ចេកទេសដាំដុះដំណាំស្វាយចន្ទី ដល់សមាជិកសហគមន៍ដាំស្វាយចន្ទីសរីរាង្គ ដេីម្បីចងក្រងលក់ជូនក្រុមហ៊ុន ដែលអនុវត្តការដាំដុះចន្ទីនៅសហគមន៍ ក្នុងស្រុករវៀង និងស្រុកជ័យសែន ។ + សម្រាប់ប្រធានបទដែលត្រូវបង្ហាញៈ . ការជម្រេីសគ្រាប់ពូជដេីម្បីបណ្ដុះធ្វេីជាជេីងទម្ររ . ការរៀបចំដី និងការដាក់គ្រាប់បណ្ដុះ(កប់គ្រាប់) . ការថែទាំជេីងទម្ររ មុនពេលកាត់ត ជាមួយត្រួយពូជ។ . ការជ្រេីសរេីសត្រួយពូជ ដេីម្បីកាត់ យកមកធ្វេីការតរ ជាមួយជេីងទម្ររ ។ . បច្ចេកទេសកាត់តរ ត្រួយ+ជេីងទម្ររ . ការថែទាំ កូនចន្ទី ក្រោយពេលកាត់ តររួច -រហូតដល់ពេលដាក់ដាំកូន នៅទីវាល។ . ការគណនាចំនួនកូន ដេីម្បីដាក់ដាំលេីផ្ទៃដីជាក់លាក់ណាមួយ(...ហិកតា...)។ .វិធីសាស្ត្រ ក្នុងការតាក់តែងមែក ដើម្បី ឲ្យដើមមានសុខភាពល្អ និងផ្ដល់ផលបានច្រើន។ . វិធានការ ការពារ និងទប់ស្កាត់ការអុចបំផ្លាញត្រួយចន្ទី មុនពេល និងកំឡុងចេញ(ត្រួយថ្មីខ្ចី+ផ្កា+ក្តិប) ពីសំណាក់កត្តាចង្រៃនានា ជាពិសេសពពួកមូសតែ។ -ដែលគាំទ្រសកម្មភាពដោយ កម្មវិធីផ្សព្វផ្សាយ បច្ចេកទេស កសិកម្ម ថ្មី ដែល ធន់ នឹង ការ ប្រែប្រួល អាកាសធាតុ ASPIRE