របាយការណ៍បង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ កក្កដា ២០២១
119

សភាពការណ៍រួម

ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ 

ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា

ឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន75,144 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 67,149 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 7,995 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 81.14 % ។ ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២១ អនុវត្តបានសរុបបាន 73,407 ហិកតា ស្មើនឹង 99.75% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖ -ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 1,076 ហិកតា ស្មើនឹង 52.11% -ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 9,185 ហិកតា ស្មើនឹង 87.37% -ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 46,737 ហិកតា ស្មើនឹង 109.94% -ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 16,409 ហិកតា ស្មើនឹង 88.68% គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នំា២០២១) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 430.60 ម.ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter