ចេញផ្សាយ ២០ កក្កដា ២០២១
149
ក្រុមហ៊ុនប្រមូលទិញកសិផលចំនួន០៣ បានចុះអនុសារណៈ ទិញកសិផលពីសហគមន៌កសិកម្មចំនួន១៣ក្នុងខេត្តព្រះវិហារ។
ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមសម្រប សម្រួល ក្នុង"ពិធីចុះហត្ថលេខា លើអនុសារណៈក្នុងភាពជាដៃគូកសិធុរកិច្ច" រវាងតំណាងក្រុមហ៊ុនអ្នកប្រមូលទិញ ជាមួយសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ មាន (1)ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា CACC, (2)ក្រុមហ៊ុន Santana Agro Product Co.Ltd និង(3)Hang Harvest Agriculture Co. Ltd.
ពិធីនេះធ្វើឡើងក្នុងគោលបំណង៖
១/កសាងភាពជាដៃគូកសិធុកិច្ចដែលអាចជឿជាក់បានរវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនធំៗដែលបញ្ជាទិញផលិតផល។
២/ពង្រឹង និងពង្រីកខ្សែចង្វាក់តម្លៃទីផ្សារផលិតផលកសិកម្ម។
៣/ពន្លឿនការរៀបចំសំណើកសិធុរកិច្ចរបស់សហគមន៍កសិកម្មដើម្បីដាក់ជូនគណៈកម្មការវាយតម្លៃទាន់ពេលវេលា។
ដែលមានសមាសភាពអ្នកចូលរួមមាន៖ តំណាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ថ្នាក់ជាតិ, ថ្នាក់ខេត្ត,តំណាងក្រុមហ៊ុន អ៊េស ប៊ី ខេ(SBK), តំណាងក្រុមហ៊ុនអ្នកប្រមូលទិញ, និងប្រធានសហគមន៍កសិកម្មចំនួន១៣ សហគមន៍ ក្នុងខេត្តព្រះវិហារ៕ សរុបចំនួន២៣នាក់ ស្រី០៥នាក់។
គាំទ្រថវិកាដោយ គម្រោងពិពិធកម្មកសិកម្មកម្ពុជា CASDP។