សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន80,992 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 69,833 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 11,159 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 87.46 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៧ ខែកក្កដា ឆ្នំា២០២១ អនុវត្តបានសរុបបាន 83,737 ហិកតា ស្មើនឹង 113.78% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 1,093 ហិកតា ស្មើនឹង 52.93%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 9,195 ហិកតា ស្មើនឹង 87.46%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 48,101 ហិកតា ស្មើនឹង 113.15%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 25,348 ហិកតា ស្មើនឹង 136.98%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២១) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 465.60 ម.ម ។