ចេញផ្សាយ ០៣ សីហា ២០២១
82
នៅថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ មន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះទៅ ឃុំថ្មី ស្រុកគូលែន ដើម្បីបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមកង្ក្កែប ជូនដល់កសិករក្រុមបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបចំនួន២វគ្គ ដែលគាំទ្រដោយកម្មវិធីASPIRE ដោយមានអ្នកចូលរួមសរុបចំនួន ២៥គ្រួសារ និងបានចែកជូនទុនធាតុចូលកសិកម្ម(តង់ចិញ្ចឹម និងចំណី) ដើម្បីយកទៅរៀបចំមុន និងត្រៀមទទួលយកកូនកង្កែបបន្ថែមក្រោយពីអាងតង់ចិញ្ចឹមកង្កែបរួចរាល់ហើយ។