មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអារហារ
ចេញ​ផ្សាយ ០៣ សីហា ២០២១
127
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃចន្ទ ២រោច ខែទតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអារហារ(Food Safety and Quality Management System) តាមប្រព័ន្ធអិនធឺណែត(Online) កម្មវិធី Zoom Meeting #ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន(IAI)រដ្ឋាភិបាលសិង្ហបុរី ដោយមានការសម្របសម្រួលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ដល់ ៣០ ខែកក្កដា ឆ្នាំ២០២១ #ដោយមានការចូលរួមពីមន្រ្តីចំនួន ៥ក្រសួងគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជ, ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ សរុប ២៣រូប។
ចំនួនអ្នកចូលទស្សនា
Flag Counter