សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២១ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១
គិតមកត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន87,039 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 72,756 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 14,283 ហិកតា លើផែនការ 92,605 ហិកតា ស្មើនឹង 93.99 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី១០ ខែសីហា ឆ្នំា២០២១ អនុវត្តបានសរុបបាន 85,853 ហិកតា ស្មើនឹង 116.66% នៃផែនការ 73,594 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 1,139 ហិកតា ស្មើនឹង 55.16%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 10,129 ហិកតា ស្មើនឹង 96.35%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 49,229 ហិកតា ស្មើនឹង 115.80%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 25,358 ហិកតា ស្មើនឹង 137.04%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នំា២០២១) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 471.64 ម.ម ។