ចេញផ្សាយ ០១ កញ្ញា ២០២១
124
#ខេត្តព្រះវិហារ
#ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកស្រី អាន ពុទ្ធីដា ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាល Online ស្តីពី ការប្រើប្រាស់កម្មវិធីស្កែនកូដសម្គាល់បែបផែនសកម្មភាពរបស់ថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មតាមរយះកម្មវីធី Zoom Meeting
#ក្នុងគោលបំណង ដើម្បីលើកកំពស់សមត្ថភាពបច្ចេកទេសដល់មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត
-មានភាពងាយស្រួលក្នុងការសម្គាល់បែបផែនថ្នាំកសិកម្ម
-ទទួលបានពត៍មានដែរមានបច្ចុប្បន្នភាពនិងច្បាស់លាស់ដើម្បីគ្រប់គ្រងភាពសាុំក្នុងការប្រើប្រាស់ថ្នាំកសិកម្មបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
-ផ្សព្វផ្សាយបន្តទៅដល់អាជីវករនិងកសិករ។
#ដោយមានការចូលរូមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តទាំង២៥ សរុប៤១នាក់ស្រ្តី០៤នាក់។
#រៀបចំដោយដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការគាំទ្រពីកម្មវិធីCAVAC
#ដែលស្ថិតនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ