​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ខេត្តព្រះវិហារ សហការជាមួយគម្រោងបន្លែ ផ្លែឈើ កម្ពុជា និងបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធការអភិវឌ្ឍន៍វិស័យសាកវប្បកម្ម និងការវិនិយោគលើទឹកវ័យឆ្លា
ចេញ​ផ្សាយ ០៨ កញ្ញា ២០២១
114
#ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ខេត្តព្រះវិហារ សហការជាមួយគម្រោងបន្លែ ផ្លែឈើ កម្ពុជា និងបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធការអភិវឌ្ឍន៍វិស័យសាកវប្បកម្ម និងការវិនិយោគលើទឹកវ័យឆ្លាត សម្រាប់ដំណាំ។ ដោយបានចុះសិក្សាលទ្ឋភាព និងសក្តានុពល ផលិត វេចខ្ចប់ ឆ្ពោះទៅទីផ្សារកសិផល នៅសហភាពសហគមន៌កសិកម្ម និងទីតាំងគម្រោងអគាប្រមូលផ្តុំបន្លែ សហគមន៌កសិកម្មគូលែនជើង ស្រុកគូលែន។
ចំនួនអ្នកចូលទស្សនា
Flag Counter