ថ្នាក់ដឹកនាំមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានចូលរួមរៀបចំកម្មវិធីដាំដើមកូនឈើប្រភេទប្រណិត ចំនួន៤,០០០ដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដ
ចេញផ្សាយ ០៨ កញ្ញា ២០២១
98
ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ថ្នាក់ដឹកនាំមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានចូលរួមរៀបចំកម្មវិធីដាំដើមកូនឈើប្រភេទប្រណិត ចំនួន៤,០០០ដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមន្រ្តីរាជការជាច្រើនទៀតផងដែរ។