ចេញផ្សាយ ០៨ កញ្ញា ២០២១
74
ក្រុមបណ្តុំកសិករចិញ្ចឹមគោខេត្តព្រះវិហារទទួលបានពូជស្មៅ និងដែកសង្ក័កសីប្រក់ដំបូលរោងគោ របស់កម្មវិធី ASPIRE នៅថ្ងៃ សុក្រ ១១រោច ខែ ស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវ ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២១ លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងជានាយករងអនុកម្មវិធីASPIRE ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ រួមមានទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ,លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង, មន្រ្តីការិយាល័យកសិកម្មស្រុកចុះផ្តល់ទុនវិនិយោគដល់ប្រជាកសិករជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ចំនួន ៣៧នាក់ដោយម្នាក់ទទួលបានរួមមានដែកសង្ក័កសីប្រកដំបូល ១២សន្លឹក, ពូជស្មៅផ្អែម ៥០ កង់។
លោកនាយករងអនុកម្មវិធីបានធ្វើការណែនាំ និងផ្តាំផ្ញើដល់កសិករឱ្យយកចិត្តទុកដាក់ក្នុងការថែទាំគោរបស់ខ្លួនឱ្យមានសុខភាពល្អ តាមរយៈការធ្វើក្រោលឱ្យបានស្អាត និងមានចំណី និងទឹកគ្រប់គ្រាន ។