កិច្ចប្រជុំរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ជាមួយក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម ស្តីពីវឌ្ឍនភាព នៃគម្រោងវិវឌ្ឍនាកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍(ASSET) ក្រោមការដឹកនាំដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិ
ចេញ​ផ្សាយ ១០ កញ្ញា ២០២១
91
#នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ កិច្ចប្រជុំរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ជាមួយក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម ស្តីពីវឌ្ឍនភាព នៃគម្រោងវិវឌ្ឍនាកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍(Agroecology and Safe Food System Transition in Southeast Asia-ASSET) ក្រោមការដឹកនាំដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #គម្រោងនេះមានរយៈពេល ៥ឆ្នាំ(២០២១-២០២៥) ក្នុងគោលបំណងរួមបញ្ចូលសក្តានុពលនៃកសិកម្មអេកូឡូស៊ីនៅកម្ពុជា និងក្នុងតំបន់ដើម្បីប្រែក្លាយប្រព័ន្ធកសិកម្ម និងស្បៀងអាហារប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាប័ន្ន #ដោយមានការចូលរួម ពីលោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ២រូប និងក្រុមការងារគម្រោង ASSET ៣រូប សរុបទាំងអស់ ៧នាក់/ស្រី ២នាក់ #ដែលស្ថិតសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter