ចេញផ្សាយ ១០ កញ្ញា ២០២១
86
នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការចិញ្ចឹម ថែទាំ និងវិធានការណ៍ការពារជំងឺឆ្លងសត្វគោ-ក្របី នៅភូមិត្រពាំងទន្ទឹង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកព្រំ វិមាន ទីប្រឹក្សាកម្មវិធី ASPIRE លោកចេង គុយជន ប្រការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងកសិករចូលរួម៣៥នាក់, ស្រី២២នាក់ ដែលជាថវិការបស់កម្មវិធីASPIRE ។ បន្ទាប់ពីបណ្តុះបណ្តាលបានបញ្ចប់ ក្រុមការងារបានចែកជូននូវ ថ្នាំសម្រាប់ព្យាបាលជំងឺ និងធូបមូសសម្រាប់បណ្តេញសត្វល្អិតដល់កសិករបណ្តុំចិញ្ចឹមគោផងដែរ ។