ចេញផ្សាយ ១៨ តុលា ២០២១
79
ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានដឹកនាំការិយាល័យជំនាញ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួង ស្តីពីសេវារដ្ឋបាល នីតិវិធី លក្ខខណ្ឌភ្ជាប់ ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ តាមប្រព័ន្ធអនឡាញ(ZOOM) សិក្ខាសាលាផ្សព្វផ្សាយមានរយៈពេល ០២ថ្ងៃ (ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២១) ។